១៧.០៥.២០១៧ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា ស្ពានបេតុង និងសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ស្ថិតនៅ ភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។

ខេត្ត ស្វាយរៀង | ឧសភា ១៧, ២០១៧ ១១:២០ ព្រឹក


ព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧
———————————————
ខេត្តស្វាយរៀង៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា ស្ពានបេតុង និងសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ស្ថិតនៅ ភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា លោកជំទាវ ឈុន សារឹម សមាជិកាសភាមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិលនៃគណៈអភិបាលខេត្តស្វាយរៀង និង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណ ៩០០ នាក់ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើរ ការសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាជូនដល់ អង្គពិធីទាំងមូលផងដែរ ៕

លោកជំទាវ ម៉ែន សំអន បានថ្លែងថា បច្ចុប្បន្នប្រទេសយើងមានសន្តិភាពពេញលេញ ដោយសារ មានការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺជាសក្ខីភាព បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុត​និងជានិរន្តចំពោះវិស័យព្រះពុទ្ធសាសនាដែលវិស័យ មួយកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាល ធនធាន បញ្ញា ចំណេះដឹងទូទៅ ព្រះធម៌ សីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឍដ្ឋានទូទាំងប្រទេស ។

លោកជំទាវ បានបន្តថា សន្តិភាពបានមកពីការរួបរួមគ្នា និងជំរុញឱ្យមានការរីកចំរើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយវិស័យព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន។ លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អោយបានគ្រប់ៗគ្នានៅថ្ងៃទី៤ខែ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ ដែលដឹកនាំមូលដ្ឋាន នាំមកការអភិវឌ្ឍ និងរីកចំរើន ជាបន្តបន្ទាប់ទៀត៕

ជាមួយគ្នានោះដែរ លោកជំទាវ ម៉ែន សំអន ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយសូមបោះឆ្នោតជូនគណបក្ស ព្រោះថាមានតែមេឃុំ-សង្កាត់គណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះដែលរស់នៅផ្ទាល់ និងដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏សូមអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោកការឃោសនា របស់គណបក្សផ្សេង ឬអ្នកនយោបាយមួយចំនួន ដែលតែងតែដើរ បំផុសបំផុលបោកប្រាស់តាមរូបភាពផ្សេងៗ ។ ទន្ទឹមនោះ លោកជំទាវក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែក្សាសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា បានខិតខំកន្លងមកដើម្បីអោយបានស្ថិតស្ថេរយូរអង្វែង សម្រាប់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នា នាពេលខាងមុខ ដើម្បីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិមាតុភូមិ ។ មិនតែប៉ុណ្ណោះ​លោកជំទាវ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់នូវបាតុភូតគ្រោះធម្មជាតិ មានផ្គររន្ទះខ្យល់ កន្ត្រាក់ ខណៈដែលមានភ្លៀងម្តងៗ ត្រូវរកកន្លែងដែលមានសុវត្ថិភាព និងបន្តត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលស្រូវរដូវវស្សា ។

Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420





ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សារអេឡិចត្រូនិច : svayriengcpp@gmail.com, គេហទំព័រ : www.svayrieng.org.kh Fax: ០44 715 389