០៣.១០.២០១៧ លោកជំទាវ ម៉ែន សំអន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន០២ភូមិក្នុងឃុំគគីរ ស្រុករមាសហែក

ខេត្ត ស្វាយរៀង | តុលា ៣, ២០១៧ ៥:០១ ល្ងាច


ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូដែលមានការចូលរួមពីលោកជំទាវ ដួង វណ្ណា លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរ ចំនួន ០២ភូមិ គឺភូមិត្រពំាងស្គន់ និងភូមិគគីរ ចំនួន ២១៤គ្រួសារ ស្មើនឹង ៨៥៦នាក់ ដែលត្រូវជម្លៀសចេញពីលំនៅដ្ឋានមកកាន់ទីកន្លែងមានសុវត្ថិភាព ខណៈពេលក្រុមការងារជំនាញកំពុងប្រតិបត្តិការដើម្បីដោះគ្រាប់ B៥២ ដែលជាគ្រាប់គីមីង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងពិធីនេះ លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានផ្តល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ២១៤គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន មី ០១កេស ថវិកា ៣០.០០០រៀល ឧបត្ថម្ភបងប្អូនពិការ ចំនួន ០២នាក់ ម្នាក់ទទួលបានថវិកា ១០០.០០០រៀល និងម្នាក់ទៀតទទួលបានថវិកា ២០០,០០០រៀល។

សូមបញ្ជាក់ថា នៅថ្ងៃទី0៣ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមការងារសហប្រតិបត្តិការបោសសម្អាតគ្រាប់បែកគីមីសាស្រ្ត (CS) នៅទីតាំងវត្តគគីរ ស្ថិតនៅភូមិគគីរ ស្រុករមាសហែក បានរៀបចំទីតាំងសុវត្ថិភាពបណ្តោះអាសន្នជួនប្រជាពលរដ្ឋនៅចំណុចខ្នាច់ធ្លក ស្ថិតនៅឃុំគគីរ ចម្ងាយពីចំណុចប្រតិបត្តិការ ប្រមាណជាង ១.៥០០ម៉ែត្រ ៕

photo_2017-10-03_16-55-18 photo_2017-10-03_16-55-30 photo_2017-10-03_16-55-42 photo_2017-10-03_16-56-01 photo_2017-10-03_16-56-11






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សារអេឡិចត្រូនិច : svayriengcpp@gmail.com, គេហទំព័រ : www.svayrieng.org.kh Fax: ០44 715 389