ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាវត្តញរ ឃុំញរ ស្រុកកំពង់រោទិ៍ បានធ្វើពិធីសម្ពោធអាគារសិក្សាថ្មី០១ខ្នង ០៥បន្ទប់

ខេត្ត ស្វាយរៀង | ឧសភា ២៦, ២០១៧ ៥:១៣ ល្ងាច


ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង រួមជាមួយក្រុមការងារថ្នាក់ខេត្ត-ស្រុក បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធអគារសិក្សាថ្មី នៅសាលាបឋមសិក្សាវត្តញរ ឃុំញរ ស្រុកកំពង់រោទិ៍ ដែលមានវត្តមាន ចូលរួម ៥៤៧ នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត និងក្រុមការងារបានចូលបុណ្យ ១០.០០០.០០០ រៀល ក្នុងនោះថវិការបស់លោកជំទាវ ម៉ែន សំអន ២.០០០.០០០ រៀល ឧបត្ថម្ភកុំព្យូទ័រ០១គ្រឿងដល់សាលាបឋមសិក្សាវត្តញរ ឧបត្ថម្ភកង់០៣គ្រឿងជូនសិស្សឆ្នើមលេខ១ លេខ២, លេខ៣ ឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ ម្នាក់ៗ ៥០.០០០ រៀល ជូនសិស្សានុសិស្សម្នាក់ៗ ទទួលបានសៀវភៅ ប៊ិច និងថវិកា ២.០០០ រៀល ។

photo_2017-05-26_10-15-39 photo_2017-05-26_16-59-13 photo_2017-05-26_16-59-36 photo_2017-05-26_17-00-04 photo_2017-05-26_17-00-23 photo_2017-05-26_17-00-27 photo_2017-05-26_17-02-56






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សារអេឡិចត្រូនិច : svayriengcpp@gmail.com, គេហទំព័រ : www.svayrieng.org.kh Fax: ០44 715 389