ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយទៅចែកជូនគ្រួសារដែលត្រូវភ្លើងឆេះនៅភូមិស្វាយអាង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ខេត្ត ស្វាយរៀង | ឧសភា ៣១, ២០១៧ ១១:១៥ ព្រឹក


ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧ លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា និងអនុសាខា ចុះសួរសុខទុក្ខ និងយកអំណោយចែកជូន ដល់គ្រួសារកំពុងរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង ឈ្មោះ ភា នាង អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ សួស លាលី អាយុ ៥៤ នាក់ មានសមាជិក ៩ នាក់ រស់នៅភូមិស្វាយអាង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

នាឳកាសនោះ លោកជំទាវហេរញ្ញិកគណៈកម្មាធិការសាខា បាននាំបណ្តាំសួរសុខទុក្ខ និងចូលរួមសោកស្តាយនូវការបាត់បង់ផ្ទះសំបែង និង ទ្រព្យសម្បត្តិ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង មានឯកឧត្តម ម៉ែន វិបុល ជាប្រធានគណៈកម្មាធិការសាខា ។

អំណោយដែលបានចែកជូនមាន អង្ករ ៥០ គក្រ ក្រណាត់កៅស៊ូតង់ ១ កន្ទេលជ័របត់ ១ ឆ្នាំងបាយសម្ល ២ ធុងទឹកជ័រ ១ ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង មី ១ កេស កញ្ចប់ឃីត ១ មាន ភួយ មុង សារុង ក្រមា និងថវិកា ៤ សែនរៀល ។ ក្នុងនោះអនុសាខាកាកបាទកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ បានចូលរួមផ្តល់អង្ករ ៥០ គក្រ និងមន្ទីរសង្គមកិច្ចខេត្តបានឧបត្ថម្ភថវិកា ១ សែនរៀល ផងដែរ ។

photo_2017-05-30_04-42-58 photo_2017-05-30_04-42-59 (2) photo_2017-05-30_04-42-59 photo_2017-05-30_04-43-00 photo_2017-05-30_04-43-01






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សារអេឡិចត្រូនិច : svayriengcpp@gmail.com, គេហទំព័រ : www.svayrieng.org.kh Fax: ០44 715 389