ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងបានប្រារព្ធពិធីទិវា ២០ ឧសភា ឆ្នាំ២០១៧ នៅវិមានតម្កល់អដ្ឋិធាតុភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

ខេត្ត ស្វាយរៀង | ឧសភា ២០, ២០១៧ ១១:១៥ ព្រឹក


ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2017 លោកជំទាវ ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញក្នុងទិវា 20 ឧសភា និងគោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតជាង ៣ លាននាក់នៅមណ្ឌលឧក្រិដ្ឋកម្មភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋប្រមាណ789 នាក់ ។

ក្នុងឱកាសនោះ លោកជំទាវ បានមានប្រសាសន៍ថា នៅក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធពិធីទិវារំលឹក ចងចាំជានិច្ច និងគោរពវិញ្ញាណក្ខន្ធ ប្រជាជនកម្ពុជាជាង០៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ របស់ប៉ុលពត នៅពេលនេះ និងនៅទីនេះ ខ្ញុំព្រះករុណា ខ្ញុំសូមគោរពដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះជនរួមជាតិនៅក្នុងទូទាំងខេត្ត ដែលបានផ្តល់យុត្តិធម៌ជំនឿជឿជាក់ និងគាំទ្រចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាជាង៣៨ឆ្នាំកន្លងមក ដែលបានដឹកនាំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ ។ ជាពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចការពារថែរក្សាសុខសន្តិភាព ។ បន្តគាំទ្រចំពោះដំណើរការនៃអង្គជំនុំជម្រះ វិសាមញ្ញនៅក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈពេលនៃរបប កម្ពុជាប្រជាធិបតេយ្យ ដែលដំណើរការនៃសាលាក្តីនេះ និងបញ្ចប់ទៅដោយជោគជ័យក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ។ ចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលបានបង្កឡើងដោយរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៨ និងចងចាំជានិច្ចពីគុណបំណាច់ពីការជួយសង្គ្រោះរបស់រណសិរ្ស០២ធ្នូ និងជ័យជំនះ ០៧មករា ឆ្នាំ១៩៧៩ ដោយត្រូវចាត់ទុកជាបុព្វការីដ៏មានគុណូបការៈចំពោះមាតុភូមិអង្គរ និងប្រជាជនក៏ដូចជាយើងទាំងអស់គ្នា ។

ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិជាទីគោរពស្នេហា ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ត្រូវនឹងថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១គឺជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលជាការបោះឆ្នោតដ៏មានអត្ថន័យសំខាន់បំផុតដល់ ដំណើរការអភិវឌ្ឍឃុំ-សង្កាត់នីមួយៗតទៅមុខទៀត ។ អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិនៅ ទូទាំងខេត្តស្វាយរៀងដែលបានឃើញច្បាស់ហើយនូវសកម្មភាពសមិទ្ធផល និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែល មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់របស់បងប្អូនដើម្បីគណបក្សបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាងឱ្យបានល្អប្រសើរបំផុត ដើម្បីរក្សា ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើន កិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍន៍ឃុំ-សង្កាត់ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងឆ្លើយតបទៅ នឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់រូបនៅគ្រប់មូលដ្ឋាន ។

18519713_630730667136166_1642365800729342672_n 18527672_630730163802883_5681640401083590771_n 18527957_630730453802854_3894037045744050901_n 18555962_630730320469534_4189552877560580131_n 18555975_630730350469531_3828655755749683256_n 18556016_630730510469515_2012449985314192309_n 18557503_630730557136177_5939076515152937568_n 18582093_630730083802891_1300759441798522006_n 18619925_630730610469505_2068644546937217930_nphoto_2017-05-20_08-31-56






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សារអេឡិចត្រូនិច : svayriengcpp@gmail.com, គេហទំព័រ : www.svayrieng.org.kh Fax: ០44 715 389