ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ ដួង វណ្ណា និងក្រុមការងារបានចុះចែកអំណោយដល់ឃុំចំនួន០៣ក្នុងស្រុកស្វាយជ្រំ

ខេត្ត ស្វាយរៀង | ឧសភា ១៩, ២០១៧ ៣:៥០ ល្ងាច


ខេត្តស្វាយរៀង ៖ លោកជំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌលស្វាយរៀង រួមជាមួយឯកឧត្តម ចៅ ភិរិទ្ធ ប្រធានក្រុមការងារចុះជួយឃុំឈើទាល ស្រុកស្វាយជ្រំ បានអញ្ជើញចុះជួបសំណេះសំណាល ចែកអំណោយ និង ចុះអនុស្សារណៈយោគយល់គ្នារបស់សមាគមចលនាភូមិថ្មីទីក្រុងអាងយ៉ាង សាធារណៈរដ្ឋកូរ៉េនៅសាលាបឋមសិក្សា ហ៊ុន សែន ឈើទាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារខេត្តចុះជួយឃុំ បេក្ខជនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋចំនួន០៣ឃុំ គឺឃុំឈើទាល ឃុំស្វាយធំ និងឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលមាន វត្តមានចូលរួម ១០០ នាក់ ។

ក្នុងឱកាសនោះ លោកជំទាវ ឯកឧត្តម បានឧបត្ថម្ភដល់   សិស្សានុសិស្ស ហ៊ុន សែន ឈើទាល និងសាលាបឋមសិក្សាវត្តស្លាចំនួន ៨៥១ នាក់ ម្នាក់ៗសៀវភៅ ០១ក្បាល ប៊ិច០១ដើម ជូនក្រុមប្រឹក្សាទាំង០៣ឃុំ ក្នុង០១ឃុំទទួលបានខោអាវ០១លាំង និងបាន ចែកកង់ចំនួន១០០គ្រឿងដល់ឃុំទាំង០៣ ក្នុងនោះឃុំឈើទាល ៤០គ្រឿង និងពូជមេគោ០៥ក្បាល ឃុំស្វាយធំ ៣០ គ្រឿង និងឃុំក្រោលគោ ៣០ គ្រឿង ។

photo_2017-05-19_15-16-47 photo_2017-05-19_15-16-50 photo_2017-05-19_15-17-10 photo_2017-05-19_15-18-06 photo_2017-05-19_15-18-26 photo_2017-05-19_15-18-35






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សារអេឡិចត្រូនិច : svayriengcpp@gmail.com, គេហទំព័រ : www.svayrieng.org.kh Fax: ០44 715 389